٧٨

ហើយចូរពួកអ្នកតស៊ូប្រយុទ្ធក្នុងនាមអល់ឡោះនូវការតស៊ូមួយដ៏ពិតប្រាកដ។ ទ្រង់បានជ្រើសរើសពួកអ្នក ហើយទ្រង់មិនបានធ្វើឲ្យមានការលំបាកលើពួកអ្នកនៅក្នុងសាសនា(របស់ពួកអ្នក)នោះឡើយ គឺសាសនាឪពុករបស់ពួកអ្នក ព្យាការីអ៊ីព្រហ៊ីម។ ទ្រង់បានដាក់ឈ្មោះឱ្យពួកអ្នក ថាជាជនមូស្លីមតាំងពីមុន(ក្នុងបណ្តាគម្ពីរមុនៗ) និងនៅក្នុង(គម្ពីរគួរអាន)នេះ ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីទៅលើពួកអ្នក និងដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីទៅលើមនុស្សលោក(ប្រជាជាតិជំនាន់មុនៗ)ផងដែរ។ ហេតុនេះ ចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ព្រមទាំងប្រកាន់ខ្ជាប់នឹងអល់ឡោះជាម្ចាស់ ព្រោះទ្រង់ធ្វើជាអ្នកគាំពាររបស់ពួកអ្នក។ ទ្រង់ជាអ្នកគាំពារ និងជាអ្នកជួយដ៏ល្អប្រសើរបំផុត។

រ៉ូវ៉ាដ (២០២៥)

ហើយចូរពួកអ្នកតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនូវការតស៊ូមួយដ៏ស្មោះសចំពោះទ្រង់។ ទ្រង់បានជ្រើសរើសពួកអ្នក និងបានធ្វើឲ្យសាសនារបស់ពួកអ្នកជាសាសនាដែលមានភាពទូលំទូលាយ ដែលគ្មានភាពចង្អៀតចង្អល់ និងមិនតឹងរឹងពេកនោះទេ។ សាសនាដ៏ទូលំទូលាយនេះ គឺសាសនាឪពុករបស់ពួកអ្នក ព្យាការីអ៊ីព្រហ៊ីម។ ពិតប្រាកដណាស់ អល់ឡោះទ្រង់បានដាក់ឈ្មោះឲ្យពួកអ្នក ថាជាជនមូស្លីមនៅក្នុងបណ្តាគម្ពីរពីមុនមក និងនៅក្នុងគម្ពីរគួរអាន ដើម្បីឲ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីទៅលើពួកអ្នកថាៈ ពិតប្រាកដណាស់ គាត់បានផ្សព្ចផ្សាយរួចហើយនូវអ្វីដែលគេបានដាក់បទបញ្ជាលើគាត់ឲ្យផ្សព្វផ្សាយនោះ និងក៏ដើម្បីឲ្យពួកអ្នក(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)ធ្វើជាសាក្សីទៅលើបណ្តាប្រជាជាតិជំនាន់មុនៗផងដែរថា ពិតប្រាកដណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានផ្សព្វផ្សាយវា(សាររបស់អល់ឡោះ)រួចហើយ។ ដូច្នេះ ចូរពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះរឿងនេះ តាមរយៈការប្រតិបត្តិសឡាតឲ្យបានពេញលេញនិងគ្រប់ជ្រុងជ្រោយ និងបរិច្ចាគហ្សាកាត់ពីទ្រព្យសម្បត្តិរបស់ពួកអ្នក និងសុំការជ្រកកោនពីអល់ឡោះ ព្រមទាំងប្រគល់កិច្ចការទាំងឡាយរបស់ពួកអ្នកទៅកាន់ទ្រង់។ ជាការពិតណាស់ ទ្រង់គឺជាអ្នកគាំពារដ៏ល្អប្រសើរបំផុតចំពោះជនណាដែលយកទ្រង់ធ្វើជាអ្នកគាំពារក្នុងចំណោមបណ្តាអ្នកដែលមានជំនឿ ហើយទ្រង់គឺជាអ្នកជួយដ៏ល្អប្រសើរបំផុតសម្រាប់ជនណាដែលសុំឲ្យទ្រង់ជួយដល់គេក្នុងចំណោមពួកគេ(អ្នកដែលមានជំនឿ)។ ហេតុនេះ ចូរពួកអ្នកយកទ្រង់ធ្វើជាអ្នកគាំពារ នោះទ្រង់នឹងគាំពារពួកអ្នក។ ហើយចូរពួកអ្នកសុំការជួយពីទ្រង់ នោះទ្រង់នឹងជួយដល់ពួកអ្នកជាមិនខាន។

CACCO អធិប្បាយសង្ខេប (២០២៤)

ហើយពួកគេបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនូវ ការតស៊ូមួយដ៏ពិតប្រាកដ។ ទ្រង់បានជ្រើសរើសពួកអ្នក ហើយទ្រង់ មិនបានធ្វើឱ្យពួកអ្នកមានការលំបាកនៅក្នុងសាសនាឡើយ។ (ចូរ ពួកអ្នកប្រកាន់ខ្ជាប់នូវ)សាសនាឪពុករបស់ពួកអ្នកអ៊ីព្រហ៊ីម។ ទ្រង់ បានដាក់ឈ្មោះឱ្យពួកអ្នកជាអ្នកមូស្លីមតាំងពីមុនមកម្លេះ។ ហើយ នៅក្នុង(គម្ពីរគួរអាន)នេះក៏ដូច្នោះដែរ ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីលើពួកអ្នកនិងដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីលើ មនុស្សលោក។ ដូចេ្នះ ចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សា-កាត់ ហើយនិងប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះ ដោយទ្រង់ គឺជាអ្នកគាំពារពួកអ្នក។ ដូចេ្នះទ្រង់ជាអ្នកគ្រប់គ្រង និងជាអ្នកជួយ ដ៏ប្រសើរបំផុត។

អះម៉ាត់ យ៉ះយ៉ា (២០១១)

គន្លឹះ៖ សាកល្បងរុករកជាមួយctrlK

1អាល់ហ្វាតីហះ
2អាល់បាក៏រ៉ោះ
3អាលីអ៊ិមរ៉ន
4អាន់នីសាក
5អាល់ម៉ាអ៊ីដះ
6អាល់អាន់អាម
7អាល់អាក់រ៉ហ្វ
8អាល់អាន់ហ្វាល
9អាត់តាវបះ
10យូនូស
11ហ៊ូទ
12យូសុហ្វ
13អាល់រ៉ក់ទ៍
14អ៊ីព្រហ៊ីម
15អាល់ហ៊ីជ្ជរ៍
16អាន់ណះល៍
17អាល់អ៊ិសរ៉ក
18អាល់កះហ្វី
19ម៉ារយ៉ាំ
20តហា
21អាល់អាន់ពីយ៉ាក
22អាល់ហាជ្ជ
23អាល់មុមីនូន
24អាន់នួរ
25អាល់ហ្វួរកន
26អាស្ហស្ហូអារ៉ក
27អាន់ណាមល៍
28អាល់ក៏សស
29អាល់អាន់កាពូត
30អាររ៉ូម
31លុកម៉ាន
32អាសសាជ្ជដះ
33អាល់អះហ្សាប
34សាបាក់
35ហ្វាតៀរ
36យ៉ាស៊ីន
37អាស្សហ្វហ្វាត
38សទ
39អាសហ្សូម៉ើរ
40ហ្គហ្វៀរ
41ហ្វុសស៊ីឡាត់
42អាស្ហស្ហូរ៉
43អាសហ្សុខរុហ្វ
44អាត់ទូខន
45អាល់ជើស៊ីយ៉ះ
46អាល់អះគហ្វ
47មូហាំម៉ាត់
48អាល់ហ្វាត់ហ៍
49អាល់ហ៊ូជូរ៉ត
50គហ្វ
51អាសហ្សារីយ៉ាត
52អាត់តួរ
53អាន់ណាច់ម៍
54អាល់កម៉ើរ
55អាររ៉ោះម៉ាន
56អាល់វ៉ាគីអះ
57អាល់ហាទីដ
58អាល់មូចាឌីឡះ
59អាល់ហាស្ហរ៍
60អាល់មុមតាហាណះ
61អាសសហ្វ
62អាល់ជូមូអះ
63អាត់តាហ្គពុន
64អាល់មូណាហ្វីគូន
65អាត់តឡាក
66អាត់តះរីម
67អាល់មុលក៍
68អាល់គឡាំ
69អាល់ហាកកោះ
70អាល់ម៉ាអារិជ
71ណួហ
72អាល់ជិន
73អាល់មុសហ្សាំមិល
74អាល់មុទដាសសៀរ
75អាល់គីយ៉ាម៉ះ
76អាល់អ៊ិនសាន
77អាល់មួរសាឡាត
78អាន់ណាបាក់
79អាន់ណាហ្ស៊ីអាត
80អាបាសា
81អាត់តឹកវៀរ
82អាល់អ៊ិនហ្វីតរ
83អាល់មូតហ្វហ្វីហ្វីន
84អាល់អ៊ិនស្ហ៊ីកក
85អាល់ពូរូជ
86អាត់តរិក
87អាល់អាក់ឡា
88អាល់ហ្គស្ហីយ៉ះ
89អាល់ហ្វាច់រ៍
90អាល់បាឡាត់
91អាស្ហស្ហាំ
92អាល់ឡៃល៍
93អាត់ទូហា
94អាស្ហស្ហើរហ៍
95អាត់តីន
96អាល់អាឡឹក
97អាល់កទរ៍
98អាល់ពៃយីណះ
99អាសហ្សាល់ហ្សាឡះ
100អាល់អាទីយ៉ាត
101អាល់ករីអះ
102អាត់តាកាស៊ួរ
103អាល់អោសរ៍
104អាល់ហ៊ូម៉ាហ្សះ
105អាល់ហ្វីល
106គូរ៉ៃស្ហ
107អាល់ម៉ាអូន
108អាល់កាវសើរ
109អាល់កាហ្វីរូន
110អាន់ណោសរ៍
111អាល់ម៉ាសាដ
112អាល់អៀខ្លោស
113អាល់ហ្វាឡឹក
114អាន់ណាស
Notes placeholders

បង្កើនបទពិសោធន៍ប្រើប្រាស់ QuranKhmer!
ចាប់ផ្តើមស្វែងយល់ឥឡូវនេះ៖

0%